25 មករា ២០២៦ – ថ្ងៃនេះ វិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា-អាស៊ី បានរៀបចំកិច្ចប្រជុំជាមួយនិស្សិត ដើម្បីណែនាំឲ្យត្រៀមខ្លួនសម្រាប់ការការពារសារណា។ កិច្ចប្រជុំនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់វិទ្យាស្ថានក្នុងការគាំទ្រនិស្សិតឲ្យមានភាពរឹងមាំទាំងចំណេះដឹង និងភាពជឿជាក់មុនចូលការពារសារណា។
ក្នុងឱកាសដ៏មានន័យនេះផងដែរ វិទ្យាស្ថានបានអបអរសាទរការឈានទៅបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររបស់និស្សិតជំនាន់ទី៥ ដែលជាសញ្ញានៃការរីកចម្រើន និងគុណភាពអប់រំជាបន្តបន្ទាប់។
កិច្ចប្រជុំនេះបានដឹកនាំដោយលោកនាយក និងលោកនាយករង ដោយមានការចូលរួមយ៉ាងសកម្មពីនិស្សិតទាំងអស់ បង្កើតបរិយាកាសដែលពោរពេញដោយការលើកទឹកចិត្ត និងវិជ្ជាជីវៈ។
នេះជាភស្តុតាងបញ្ជាក់ពីការរីកចម្រើន និងការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្ស។

